ខេត្តស្វាយរៀង៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានដឹកនាំក្រុមការងារធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីប្រជុំជនជុំវិញផ្សារដូនសបន្ទាប់ពីមានករណីផ្ទុះឆ្លងជំងឺកូវីដ-១៩នាពេលប៉ុន្មានថ្ងៃមកនេះ។
ការចុះបាញ់ថ្នាំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកប៉ុលសារិត អភិបាលរងស្រុកនិងក្រុមការងារដែលពាក់ពន្ធ័ជាច្រើននាក់ស្ថិតនៅក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកប៉ុលសារិត អភិបាលរងស្រុកស្វាយជ្រំបានអោយដឹងថាអនុវត្តតាមការណែនាំរបស់លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបានចាត់អោយក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីប្រជុំជនជុំវិញផ្សារដូនសខណ:បន្ទាប់ពីមានករណីផ្ទុះវិជ្ជមានជម្ងឺកូវីត១៩ ដោយសរុបរហូត មកដល់ថ្ងៃនេះ គឺមានចំនួន១៤នាក់ហើយដែរ។
លោកបន្តថាដូចនេះហើយសូមបងប្អូនដែលរស់នៅក៏ដូចជាប្រកបមុខរបរលក់ដូរនិងបើកអាជីវកម្មផ្សេងៗនៅជុំវិញផ្សារដូនស មេត្តាអត់ធ្មត់បន្តិចសិនអ្វីៗនិងប្រសេីរនៅពេលឆាប់ៗខាងមុខនេះដោយ ក្រុមការងារនិងអាជ្ញាធរកំពុងមមាញឹកក្នុងការស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីត-១៩ក្នុងផ្សារដូនសដេីម្បីផ្ដាច់ឬសគល់នៃប្រភពចម្លង បច្ចុប្បន្ននេះប្រភពចម្លងបានរួមតូចអាច និងឈានទៅបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។
លោកក៏បានអំពាវនាវដល់លោកតាលោកយាយពុកម៉ែបងប្អូន ចូលរួមសហការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងត្រូវអនុវត្ត៣ការពារ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលទេីបស្ថានភាពនិង ឈានទៅរកភាពប្រក្រតីឡេីងវិញផងដែរ៕
https://youtu.be/y04zxMe1N_c
ដោយ៖ យឹម សុថាន