ភ្នំពេញ៖ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃសុក្រទី២៨ ខែឧសភា ឆ្នាំ២០២១នេះថា៖ “កូនចៅសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាម្លប់ដ៏កក់ក្តៅដែលតែងតែផ្តល់ក្តីសង្ឃឹមនិងយុត្តិធម៍ជូនដល់ពលរដ្ឋគ្រប់ទីកន្លែង”។
ជាក់ស្ដែងនៅក្នុងហ្វេសប៊ុករបស់លោកដួង តារា បានបញ្ជាក់ថា “ខ្ញុំនឹងខិតខំជួយដោះស្រាយបញ្ហាវិវាទផ្សេងៗជូនពលរដ្ឋតាមការណែនាំនិងចង្អុលបង្ហាញពីសម្តចតេជោ ដេីម្បីបងប្អូនបានរស់នៅសុខសប្បាយក្រោមតំបូលសន្តិភាព។ អរគុណតុលាការដែលបានផ្តល់យុត្តិធម៍ជូនគ្រួសារប្អូនទាំង២”។
ជាចុងក្រោយ លោក បន្ថែមទៀតថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ៖សហការី