ភ្នំពេញ៖ លោក ជួន សុវណ្ណ អគស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មុននេះបន្តិចនាវេលាម៉ោង១០និង០០នាទីព្រឹក បានដឹកនាំប្រតិភូនាយនគរបាលជាមួួយនិងអធិការទាំង១២ខណ្ឌនៅរាជធានីភ្នំពេញ ចុះទៅគោរពវិញ្ញាណក្ខន្ធ និងសាកសួរសុខទុក្ខក្រុមគ្រួសារសពលោក យ៉ាវ ប៉ូរា ដែលបានស្លាប់កាលពីរសៀលម្សិលមិញ ខណៈកំពុងបំពេញភារកិច្ចរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ហើយជួបគ្រោះចង្រៃ ខ្យល់គរដួលសន្លប់ ក្រោយមកបានស្លាប់ពេលដឹកតាមម៉ូតូកង់បីដល់មន្ទីរពេទ្យកាល់ម៉ែត៕ ស រស្មី
...