រដ្ឋបាលស្រុកកំពង់ត្រាចចុះបិទខ្ទប់កាសុីណូ សុខគឹមម៉េង ខណៈរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ-19

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុក និងសមត្ថកិច្ចស្រុកកំពង់ត្រាចបានចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់  ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ-19 ។

ការចុះទៅបិទខ្ទប់នៅភូមិសាស្រ្តខាងលើធ្វើឡើងក្រោមការដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងក្រុមការងារ ខណៈជំនាញបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ដែលចូលលេងល្បែងនៅក្នុងកាសុីណូ សុខគឹមម៉េង(តន់ហន់) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
មកដល់ពេលនេះសមត្ថកិច្ចស្រុកបានបិទខ្ទប់មនុស្សក្នុងកាសុីណូទាំងអស់ដើម្បីរង់ចាំជំនាញមកពិនិត្យយកសំណាកទៅធ្វើតេស្តរួមជាមួយប្រជាពលរដ្ឋមានលំនៅឋានក្បែរនោះផងដែរ៕

...


ដោយ:÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print