នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថាជនសង្ស័យ ម្នាក់ ឈ្មោះ ម៉ន ភារិទ្ធី ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។
សម្ភារះដកហូតមាន
ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច។
នៅក្នុងនោះ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីទាំសូមមេតា្តជៀសអោយឆ្ងាយពីគ្រឿងញៀនវាជាអំពើខុសច្បាប់និងធ្វើអោយយើងបាត់បង់ស្មារតីលេងស្គាល់បងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print