កម្មកររោងចក្រ វ៉ាឡុង ប្រហែល៥០០នាក់ ធ្វើកូដកម្ម តវ៉ាបិទផ្លូវជាតិលេខ៦អា

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ កម្មកររោងចក្រវ៉ាឡុង ប្រហែល ៥០០នាក់បាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ ៦ អា ត្រង់ចំណុច ម្តុំចំការចន្ទីស្គន់ ភូមិឈេីទាល ឃុំផ្តៅជុំស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្មករនៅរោងចក្រវាឡុង មិនចូលធ្វើការ ដោយសារក្រុមហ៊ុនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដោយសារក្នុងរោងចក្រមានអ្នកវិជ្ជមានកូវីដទៅហើយ ។
កម្មករបានសំណូមពរអោយខាងរោងចក្រទទួលយកនូវលក្ខ័ណ្ឌ ៣ចំណុចមាន៖
១.អោយក្រុមហ៊ុន បាញ់ថ្នាំសម្លាប់មេរោគកូវីដ(19)ក្នុងរោងចក្រ
២.ក្រុមហ៊ុន អនុញ្ញាតអោយកម្មករ កម្មកានីទាំងអស់បានធ្វើតេស្តយកសំណាក រកមេរោគកូវីដ-19
៣.អោយក្រុមហ៊ុនឈប់សម្រាកការងាររយៈពេល14ថ្ងៃក្រោយពីធ្វើតេស្តរួច។
ប៉ុន្តែភាគីក្រុមហ៊ុនមិនទាន់ដោះស្រាយនៅឡេីយ។

គួរបញ្ជាក់ថា ការតវ៉ាបិទផ្លូវរបស់កម្មកររោងចក្រវ៉ាឡុងខាងលើនេះ បានបណ្តាលឲ្យមានការស្ទះផ្លូវជាខ្លាំង រហូតដល់ម៉ោង១០និង៥៩នាទីទើបកម្មករបំបែកជាដុំៗបើកផ្លូវវិញ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print