កូឡុំប៊ីដាក់ពង្រាយកម្លាំងយោធាទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំ

ចែករំលែក៖

នៅថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានប្រកាសថា នឹងដាក់ពង្រាយកម្លាំងទាហាននៅទីក្រុង Cali ក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើងនៅក្នុងទីក្រុងនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខនៅទីក្រុង Cali ដែលមានពលរដ្ឋ២,២លាននាក់ ប្រធានាធិបតី Duque បានបញ្ជាក់កាលពីយប់ថ្ងៃទី២៨ខែឧសភា (ពេលវេលាក្នុងតំបន់)ថា កម្លាំងទាហាននឹងដាក់ពង្រាយនៅក្នុងទីក្រុងនេះជួយដល់ប៉ូលិសដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ក្លាយជាហិង្សា។
ការសម្រេចខាងលើកើតឡើង ក្រោយពេលមានការប៉ះទង្កិចគ្នារវាងកម្លាំងប៉ូលិសជាមួយនិងក្រុមបាតុករ ។ អភិបាលក្រុង Cali លោក Jorge Ivan Ospina បានឱ្យដឹងថា មានមនុស្ស៣នាក់ស្លាប់ក្នុងពេលប៉ះទង្គិចគ្នាជាមួយក្រុមបាតុករដែលបានបិទផ្លូវសំខាន់ៗនៅក្នុងទីក្រុង ។ តាមតួលេខ របស់កម្លាំងរបស់រដ្ឋាភិបាលមកទល់ពេលនេះមានមនុស្ស៤៦នាក់ស្លាប់ ក្នុងនោះមានទាំងកម្លាំងប៉ូលិសផងដែរ ក្នុងការធ្វើបាតកម្មអូសបន្លាយរយៈពេលជាង១ខែកន្លងមក។
ការធ្វើបាតុកម្មប្រឆាំងនយោបាយដឹកនាំនៅក្នុងប្រទេសកូឡុំប៊ី បានផ្ទះឡើងតាំងពីថ្ងៃទី២៨ខែមេសាដើម្បីប្រឆាំងច្បាប់កែទម្រង់ពន្ធដារនៅក្នុងប្រទេសនេះ ។ បើទោះបីប្រធានាធិបតីបានសម្រេចដកច្បាប់ពន្ធដារហើយក្តី ប៉ុន្តែពលរដ្ឋនៅតែបន្តធ្វើបាតុកម្មប្រឆាំងដដែល៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print