លោក ស សុខា អញ្ជើញបើកកម្មវិធី វេទិកាជ្រុងមួយនៃយុវជន ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការហាត់ការ និងការងារស្ម័គ្រចិត្ត” តាមរយៈប្រព័ន្ធអនឡាញ (Zoom)

ចែករំលែក៖

ភ្នំពេញ, បើយោងតាមផេកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បាបអោយដឹងថា, នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញបើកកម្មវិធី វេទិកាជ្រុងមួយនៃយុវជន ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការហាត់ការ និងការងារស្ម័គ្រចិត្ត” តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សហការជាមួយ ដឹ គូរូ។

វេទិកានេះធ្វើឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់យុវជន ឱ្យយល់ដឹងពីភាពខុសគ្នារវាងការហាត់ការ និងការងារស្ម័គ្រចិត្ត, សារៈសំខាន់នៃការហាត់ការ ឬសកម្មភាពនានានៃការងារស្ម័គ្រចិត្ត មុនចាប់ផ្តើមបង្កើតផែនការអាជីព និងការកំណត់ជំនាញផ្សេងៗដែលត្រូវអភិវឌ្ឍក្នុងកំឡុងពេលហាត់ការ ឬស្ម័គ្រចិត្ត ដោយមានការចូលរួមពីវាគ្មិនចំនួន០៤ រូប គឺ៖
១, លោកស្រី ស្រូយ សុជាតិ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ផ្តល់បទឧទ្ទេសនាមលើប្រធានបទ ” ផ្តើមចេញពីការងារស្ម័គ្រចិត្ត”។

២, លោក កែវ ឆថង ស្ថាបនិកនៃ ដឹ គូរូ និងគ្រូបណ្តុះបណ្តាល ផ្តល់បទឧទ្ទេសនាមលើប្រធានបទ ” ភាពប្លែកគ្នារវាងការហាត់ការ និងការងារស្ម័គ្រចិត្ត” និង

៣, លោក អ៊ុ ណារ៉ូ ស្ថាបនិកនៃNR Consulting ផ្តល់បទឧទ្ទេសនាមលើប្រធានបទ” ការស្វែងរកបំនិន និងចំណាប់អារម្មណ៍ដើម្បីឈានទៅរកអាជីព”។

៤, លោក គង់ ភក្រ្តា ប្រធានផ្នែកលក់ និងទីផ្សារ HRINC (Cambodia) Co.,Ltd ផ្តល់បទឧទ្ទេសនាមលើប្រធានបទ ” ការកសាងសមត្ថភាព ដើម្បីចាប់យកអាជីព៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print