ម៉ូតូរាប់រយគ្រឿងត្រូវក្រុមបាតុករដុតបំផ្លាញនៅកូឡុំប៊ី

ចែករំលែក៖

ក្រុមបាតុករនៅទីក្រុង Cali ប្រទេសកូឡុំប៊ីបានដុតបំផ្លាញម៉ូតូរាប់រយគ្រឿងនៅថ្ងៃទី២៨ខែឧសភា ជាពេលវេលាគម្រប់១ខែនៃការផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ។
ក្រុមបាតុករកូុឡុំប៊ី បានដុតបំផ្លាញម៉ូតូក្នុងពេលធ្វើបាតុកម្ម ។ ម៉ូតូទាំងនោះគឺត្រូវកម្លាំងប៉ូលិសឃាត់ទុកនៅទីក្រុង Popayan ក្នុងខេត្ត Valle De Cauca ពេលក្រុមបាតុករជិះម៉ូតូដង្ហែក្បួនធ្វើបាតុកម្ម បំផ្លាញសណ្តាប់ធ្នាប់ សន្តិសុខក្នុងសង្គម។
អំពើហិង្សាកើតឡើងក្នុងពេលដែលប្រធានាធិបតី កូឡុំប៊ី លោក Ivan Duque ប្រកាសថានឹងដាក់ពង្រាយកម្លាំងទាហានការពារសណ្តាប់ធ្នាប់នៅទីក្រុង Cali ទប់ស្កាត់អំពើហិង្សាកើតឡើង ។ នៅថ្ងៃទី២៨ខែឧសភា បាតុកម្មបានកើតឡើងនៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលបណ្តាលឲ្យមានអ្នកស្លាប់៤នាក់។
ប្រធានាធិបតីកូឡុំប៊ី បានប្រកាសដាក់កម្លាំងទាហាន៧ពាន់នាក់សម្រាប់រៀបចំសណ្តាប់ធ្នាប់នៅក្នុងទីក្រុង Cali ដើម្បីបើកផ្លូវចរាចរណ៍ឡើងវិញក្នុងទីក្រុងនេះ ក្រោយក្រុមបាតុករបិទផ្លូវចេញចូលសំខាន់ៗនៅក្នុងទីក្រុង។
គិតត្រឹមថ្ងៃទី២៨ខែឧសភា មានមនុស្ស២១នាក់ស្លាប់ ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម និងរបួសជាច្រើន ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កូឡុំប៊ី បានប្រកាសថា បាតុកម្មអូសបន្លាយបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចប្រទេសនេះដល់ទៅ ជាង២,៦៨ពាន់លានដុល្លារ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print