ករណីរកឃើញអ្នកវិជ្ជមានកូវីដ- ១៩ ចំនួន ៣០នាក់ នៅខេត្តបន្ទាយមានជ័យ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ , ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺអូវីដ-១៩ចំនួន១៨៩នាក់ នៅថ្ងៃទី៣០ ខឧសភា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៨៩នាក់ និងយោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន៣០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យដូចមានរាយនាមខាងក្រោម
រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវីជ្ជមានជំងឺកូវីដ-១៩ទាំង៣០នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាស ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក់ ថប់ដង្ហើម…
។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “ពាំការពារ ៣រាំ” ជាដាច់ខាត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print