បិទរោងចក្រកែច្នៃសាច់មាន់ក្រុមហ៊ុន CP Foods របស់ថៃ មួយកន្លែង បន្ទាប់ពីមានកម្មករឆ្លងកូវីដ-១៩​ ជាច្រើននាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ក្រុមហ៊ុនកសិពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃដែលហៅកាត់ថា CP Foods បានប្រកាសថា ក្រោយរកឃើញថាមានកម្មករជាច្រើននាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩​ បានសម្រេច​បិទទ្វាររោងចក្រមួយរបស់ខ្លួន​ ក្នុង​រយៈពេល ៥ថ្ងៃ។

ជាក់ស្ដែង​នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន​ CP Foods បាននិយាយថា រោងចក្រកែច្នៃសាច់មាន់របស់ក្រុមហ៊ុននៅក្នុងខេត្ត Saraburi នឹងត្រូវបិទទ្វារចាប់ពីថ្ងៃអាទិត្យនេះដល់ថ្ងៃព្រហស្បតិ៍។ ចំណែករោងចក្រកែច្នៃចំណីអាហាររចំនួន១៨កន្លែងផ្សេងទៀត នឹងនៅតែដំណើរការជាធម្មតា។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត Saraburi ក៏បានថ្លែងថា ក្នុងចំណោមកម្មករចំនួន ៥,៨០០នាក់នៅក្នុងរោងចក្របិទទ្វារនោះ មាន ២៤៥នាក់បានធ្វើតេស្តវិជ្ជមាន ខណៈពេលដែលកម្មករផ្សេងទៀតកំពុងរងចាំការធ្វើតេស្ត និងទទួលលទ្ធផល។

គួរបញ្ជាក់ថា​​ រហូតមកទល់ពេលនេះ​ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០កន្លងទៅ​ ប្រទេសថៃ​ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៤,៣០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១២នាក់ និងអ្នកជាសះស្បើយ ១០៥,២៤៤នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print