លោកស្នងការខេត្តក្រចេះកំពុងជម្រុញសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំយ៉ុងបុកស្រ្តីជិះកង់ឆ្លងផ្លូវបណ្តាលឲ្យស្លាប់ ដោះស្រាយអោយលឿន

ចែករំលែក៖

ខេត្តក្រចេះ៖​ នគរបាលចរាចរណ៍បញ្ជាក់ថា លោកស្នងការបានជម្រុញសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំយ៉ុងបុកស្រ្តីជិះកង់ឆ្លងផ្លូវបណ្តាលឲ្យស្លាប់ ហើយអ្នកបើករថយន្តក៍ភ័យស្លន់ស្លោររត់ចុះទន្លេបំរុងហែលឆ្លង ក៍ត្រូវលង់ទឹកស្លាប់ភ្លាមៗដែរនោះមកទល់និងពេលនេះ នគរបាលកំពុងតែចាត់ចែងសំណុំរឿង ដើម្បីរកដំណោះស្រាយ។

សាកសពរបស់អ្នក បើករថយន្តតាក់ស៊ីម្នាក់ឈ្មោះ ជុំ សំអន់ អាយុ២៤ រស់នៅខេត្តព្រៃវែង ត្រូវបាននគរបាល និងសាច់ញាតិចុះស្រងពីទឹកទន្លេកាលពីរសៀលថ្ងៃទី១២ ខែមីនា នៅសង្កាត់រការកណ្តាល ក្រុងក្រចេះ ក្រោយរយៈពេល៤ម៉ោង បន្ទាប់ពីបង្កហេតុបើករថយន្តបុកមនុស្សស្លាប់។

អធិការរងនគរបាលចរាចរណ៍ក្រុងក្រចេះ លោកវរសេនីយ៍ត្រី ចក់ ផល្លី បានឲ្យដឹងថា ក្រោយពីជនជាអ្នកបើកបរបានបើករថយន្តលឿនជ្រុលទៅបុក ស្រ្តីរងគ្រោះវ័យចំណាស់បណ្តាលឲ្យស្លាប់ នៅពេលកំពុងតែ ជិះកង់ឆ្លង់ថ្នល់ រូបគេក៍ភ័យស្លន់ស្លោររត់គេចចុះទៅទន្លេបំរុងហែលឆ្លង តែក៍ត្រូវលង់ស្លាប់គ្មានននណាជួយទាន់។ លោកថា សំណុំរឿងនេះ នគរបាលចរាចរណ៍កំពុងតែធ្វើនីតិវិធី ដើម្បីរកវិធានការដោះស្រាយ៕ សុខ​ ខេមរា

20160314014919

20160314014921

20160314014922

...

20160314014923

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print