សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកស្រី ឈរ ណារី ចំពោះមរណភាព លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក

ចែករំលែក៖

ភ្នំពេញ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកស្រី ឈរ ណារី ចំពោះមរណភាព លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយលោកស្រី ឈរ ណារី ត្រាំ អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ លោកទេសរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក។

ការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការបាត់បង់ លោកទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក គឺជាការបាត់បង់ នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អមួយរូប។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
តាមរយៈមរណភាពនេះ មានក្តីរំជួលចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹង ដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក
ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាព លោក ត្រាំ អុីវតឹក គឺជាការបាត់បង់នូវស្វាមីដ៏ឧត្តុងឧត្តម ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំង ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print