មិនដឹងការងារអ្វី ? យកកាំភ្លេីងបាញ់ប្រហារគេ​ រត់គេចខ្លួន​ មិនផុតពីច្បាប់ដាក់ទោសទណ្ឌ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងនៅយប់ថ្ងៃ១ មិថុនា ថា លោកបានចាត់ឱ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី២៤​ខែឧសភា​ ឆ្នាំ​២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខរ៉ាន់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ​ នៅត្រង់ចំណុចភូមិស្ពឺលិច​ ឃុំស្ពឺ​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម​ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ស្នងការ បា​នប្រាប់អោយដឹងថា​ ដោយសារជន​ នេះបានប្រព្រឹត្តបទល្មេីសនៅចំណុចកោះស្វាស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លេីករណីហិង្សាដោយចេត​នា​មានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ មួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦ និង​៣០នាទី បង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤​ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ០១កន្លែង ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា​ មូលហេតុមានទំនាស់ពាក្យសំដី​ ។ ជននេះក្រោយធ្វើសកម្ម​ភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធដែលបង្កមកបំផ្លុងចោលនៅគៀនរបង​ ក្នុងបរិវេនអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ កាលពីថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ​២០២១ ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍បញ្ជាក់បន្ថែមថា បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង​ភា្លមនោះ​ ដោយទទួល​បានអនុសាសន៍ចង្អុលដឹកនាំដ៏ខ្ពងខ្ពស់ពី​ លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង លោក អ៊ុន​ ចាន់ដា​ អភិបាល​ នៃគនៃគណៈអភិបាលខេត្តកំពង់ចាម រូបលោកបានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវ​ ស៊េីបអង្កេតស្វែងរកជនសង្ស័យខាងលេី​ មកអនុវត្ដតាមនីតិវិធីច្បាប់​ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ អេង សុខវ៉ាន់ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕

...

 

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print