ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក ឡង់គ្រីស័រ មួយគ្រឿងបេីកបុកម៉ូតូមួយគ្រឿងពេញទំហឹង ធ្វេីឲ្យខ្ទាតទៅបោកខ្ទប់និង រុឺម៉កម៉ូតូសណ្ដោងបណ្ដាលឲ្យរងរបួសធ្ង់ស្រាល២នាក់ កាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ លូប្រាំ កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8189 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ លូប្រាំ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកេីតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1804 ដែលធ្វេីដំណេីរ បញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្ដាលឲ្យម៉ូតូ ខ្ទាតទៅបោកខ្ទប់និងម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់រុឺម៉ក រងរបួសធ្ងន់ធ្ងរ ។ ចំណែកឯម្ចាស់ម៉ូតូ ហុងដា គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វេីការវាស់វែង ស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ