សាររំលែកទុក្ខ របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ញើជូន លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក ព្រមទាំងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ, សាររំលែកមរណទុក្ខ ជូនចំពោះ

លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងក្រុមគ្រួសារ
លោកជំទាវជាទីគោរពរាប់អាន !
ខ្ញុំនិងភរិយាព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិតជាមានសេចក្ដីក្ដុកក្ដួល សោកស្ដាយឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុតអំពីមរណភាពរបស់ ឯកឧត្តម ត្រាំ ម៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នារសៀល ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ។ មរណភាពរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមរបស់ជាតិ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំពេញតួនាទីភារកិច្ចជូនជាតិនិងមាតុភូមិ និងជាពិសេសជាការបាត់បង់ស្វាមី ឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីមិនចេះរីងស្ងួត។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមចូលរួមរំលែកមរណទុក្ខដោយសេចក្តីសង្វេគ និងអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ និងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏សែនក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print