ភ្នំពេញ ៖ ទីតាំងបូមខ្សាច់ ដែលមាន ឯកសារមិនគ្រប់គ្រាន់របស់លោកផ្កាយ៣ ឈន សារ៉ាណេ ត្រូវបានអាជ្ញាធរខណ្ឌ ច្បារអំពៅចុះបិទការធ្វើអាជីវកម្ម កាល ពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាល រងនៃគណៈអភិបាលខណ្ឌច្បារអំពៅ ។
លោកផ្កាយ៣ ឈន សារ៉ាណេ រងនូវ ពាក្យបណ្ដឹងរបស់លោក ឡាយ ប៊ុនប៉ា រស់នេផ្ទះលេខ១៩៣ ផ្លូវ២០០ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ដាក់ទៅលោក អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំអន្ដរាគមន៍ហាមឃាត់លោក ឈន សារ៉ាណេ និងអតីតជនមិនឱ្យធ្វើ ការបូមខ្សាច់ ចាក់ដី ឬធ្វើសកម្មភាព ណាមួយ នៅលើដីដែលជាកម្មសិទ្ធិស្រប ច្បាប់របស់ខ្លួន មានទីតាំងនៅភូមិឫស្សី ស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងពាក្យបណ្ដឹងរបស់លោក ឡាយ ប៊ុនប៉ា បានចោទប្រកាន់ទៅលើ លោកផ្កាយ៣ ឈន សារ៉ាណេ ទៅលើ ឯកសារទិញលក់ដីជាច្រើនសន្លឹក និង ទំហំដីជាច្រើនម៉ែត្រការ៉េ មិនទាន់បាន ទូទាត់ប្រាក់គ្រប់ចំនួន ប៉ុន្ដែធ្វើសកម្មភាព លើដីទាំងនោះ ទើបខ្លួនប្ដឹង ។
លោកផ្កាយ៣ ឈន សារ៉ាណេ បើ ទោះជាមិនចេញមុខធ្វើអាជីវកម្មបូម ខសាច់ជាចំហរ ប៉ុន្ដែភរិយារបស់ខ្លួន ដែលជាម្ចាស់ក្រុមហ៊ុនBIG KOREAN GROUP CO.,LTD មានលោកផ្កាយ៣ រូបនេះជាអ្នកនៅពីក្រោយ និងជាតំណាង ឱ្យក្រុមហ៊ុន ។
អាជ្ញាធរខណ្ឌច្បារអំពៅចុះបិទទីតាំង បូមខ្សាច់របស់លោកផ្កាយ២ ឈន -សារ៉ាណេ អាចពាក់ព័ន្ធទៅនឹងបណ្ដឹងផង និងធ្វើអាជីវកម្មល្មើសច្បាប់ផង ។ ក្នុង នោះទិញដីមិនទាន់ឱ្យលុយម្ចាស់ដីគ្រប់ និងធ្វើអាជីវកម្មបូមខ្សាច់ប៉ះពាល់ដល់ អ្នកជិតខាង ព្រមទាំងមិនមានច្បាប់អនុ ញ្ញាតត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេក ទេស ។
ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេ ពីលោកផ្កាយ៣ ឈន សារ៉ាណេ ដើម្បីសុំការបំភ្លឺ នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដោយគ្មាន លេខទូរស័ព្ទ ។ ប៉ុន្ដែអាជ្ញាធរ រួមទាំង ប្រជាពលរដ្ឋរិះគន់ថា លោកផ្កាយ៣ ឈន សារ៉ាណេ ពីយោធាប្ដូរមកនគរបាលជាតិ តែងតែចេញមុខរកស៊ីកាង ករណី ខ្លះមានលក្ខណៈលោតឆត្រ ៕ សណ្ដោស







