លោក រស់ ផារិទ្ធ អំពាវនាវដល់កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កសូមបន្តចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ច

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោករស់ផារិទ្ធអភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាននៅឃុំពងទឹក បានអញ្ជើញបន្តចុះសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនី ចំនួន ១០៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ជៀងអំ សេដ្ឋា ពងទឹក ស្ថិតនៅស្រុករំដួលខេត្តស្វាយរៀង។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោករស់សាដែន ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយឃុំលោកក្រុមប្រឹក្សាឃុំពងទឹកនិងអ្នកពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោករស់ផារិទ្ធអភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាននៅឃុំពងទឹក
ក៏បានស្នើ​ដល់​អាជ្ញាធរឃុំពងទឹក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនពលករមកពីក្រៅប្រទេសក៏ដូចជា កម្មករ កម្មការិនី រោងចក្រដែលកំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏ បានអំពាវនាវដល់កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១០៩នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា ជៀង អំ សេដ្ឋា ពងទឹកសូមបន្តចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានការណ៏ក្រសួងសុខាភិបាល។

បន្ទាប់មក លោក  រស់ ផារិទ្ធ និងក្រុមការងារក៏បានផ្តល់ជូនបងប្អូនកម្មករកម្មការិនីទាំង១០៩នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នូវទឹកបរិសុទ្ធ ១០០យួរ និងមី ២០កេស ផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print