ខេត្តមណ្ឌលគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តក្រចេះធ្វើការចាប់ឃាត់ខ្លួនតាមដីកាបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។
ការឃាត់ខ្លួនជនសង្ស័យ០២នាក់នោះនៅថ្ងៃទី០២ខែ មិថុនាឆ្នាំ២០២១ត្រង់ចំណុចរមណីយដ្ឋានកាំពីខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចថាជនសង្ស័យទី១.ឈ្មោះ សារី គ្រីយ៉ាភេទប្រុសអាយុ៤៣ ឆ្នាំ ។
ទី២.ឈ្មោះ ហាំ ប៉ូលី ភេទប្រុស អាយុ ៤១ ឆ្នាំ។
ឃាត់ខ្លួនពីបទប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តិតាំងពីថ្ងៃទី២៣ ខែមមេសាឆ្នាំ២០២១
នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យទាំងពីរនាក់ បាននាំខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ឱ្យតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ជីវ័ន្ត