រដ្ឋបាលខេត្តកែប បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៧ នាក់ទៀត នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកែប, នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (RDT Test COVID-19) ដែលមានឈ្មោះ និងទីលំនៅដូចខាងក្រោម៖

រដ្ឋបាលខេត្តកែប សូមបញ្ជាក់ថាបុគ្គលវិជ្ជមានទាំងអស់នេះ មានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងជា បុគ្គលមានប្រវត្តិធ្វើដំណើរមកពីតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកចំពោះបុគ្គលប៉ះពាល់ជាមួយ ករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ ចែងអនុវត្តវិធានការសុខាភិបាល។

រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តកែប ទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកគ្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល វិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ហៀរសំបោរ ឡើងកម្ដៅ ផ្តាសាយ ឈឺបំពង់ក ថូបដង្ហើម ក្អក ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តតាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០៩២ ៧៧០ ៩៩០ ដើម្បីពិភាក្សា និងរៀបចំយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាម សេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «ពាការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print