អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងមួយកន្លែងនៅស្រុកបរកែវ

ចែករំលែក៖

ខេត្តរនតគីរី ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានអគ្គីភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង និងខូចខាតសម្ភារអស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬផ្ទះអ្នកជិតខាងនោះទេ។ហេតុការណ៍នេះបានកើតឡើងនារសៀលវេលាម៉ោង ០២និង១៥នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ អុឹម សំអ៊ុន ភេទស្រី អាយុ ៨៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ៣នាក់ម្ដាយកូន។

សមត្ថកិច្ចបានបញ្ជាក់ថាផ្ដើមមានអគ្គីភ័យឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី(ទុស្សេខ្សែភ្លើង) បណ្ដាលអោយមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ទោរសន្ទៅតែម្តង។​ ស្របពេលហើយកម្លាំងប៉ុស្ដិ៍ឡាមិញ បានសហការជាមួយកម្លាំងអធិការស្រុក ធ្វើការពន្លត់ និងប្រើប្រាស់ឡានទឹកអស់ចំនួន២គ្រឿង ចុះជួយអន្ដរាគមន៍បាញ់ពន្លត់ដែរ ជាអកុសលផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់បាត់ទៅហើយ ដោយសារភ្លើងឆេះខ្លាំងពេក។

សមត្ថកិច្ចបញ្ជាក់ទៀតថាសម្ភារដែលខូចខាតរួមមាន៖
– ទូរដាក់សម្លៀកបំពាក់ ឈើ ចំនួន០២
– ទូរទឹកកក​ ចំនួន០១
– គ្រែដេក ចំនួន០៣
– ខ្សែដៃផ្លាកទីនទំងន់ ៧ជី១ខ្សែ
– ជញ្ជៀនផ្លាកទីនទំងន់ ១.៧ជី១វង់
– ទូរស័ព្ទចំនួន​ ០១គ្រឿង
– លុយចំនួន ៤០មុឺន​ និងលុយដុលា្ល​ ចំនួន២០០$
– ខូចខាតឆេះរថយន្តយីឌុប អស់ ២០%
និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀតផងដែរ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print