វៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ បន្ថែម១២៨នាក់ទៀតសរុប២៤១នាក់

ចែករំលែក៖

នៅយប់ថ្ងៃទី២ ខែមិថុនា ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែម១៣៨នាក់ ក្នុងនោះមានអ្នកឆ្លងកូវីដ-១៩ នាំចូលពីក្រៅចំនួន១០នាក់ និង១២៨នាក់ឆ្លងក្នុងសហគមន៍។
អ្នកឆ្លងក្នុងថ្ងៃនេះ មាននៅក្នុងខេត្តក្រុងចំនួន៥ ក្នុងនោះមានទីក្រុង Bac Giang ឆ្លងច្រើនជាងគេមានរហូតដល់ទៅ៧៤នាក់ ។ សរុបអ្នកឆ្លងក្នុងប្រទេសវៀតណាមនាថ្ងៃទី ២ខែមិថុនា មានរហូតដល់ទៅ ២៤១នាក់ ។
គិតមកដល់វេលាម៉ោង១៨ ថ្ងៃទី ២ខែមិថុនា ទូទាំងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៦២៩៤នាក់ នៅក្នុងប្រទេស និង១៥១៩នាក់ នាំចូលពីក្រៅប្រទេស និងស្លាប់៤៩នាក់។ ចំនួនអ្នកអ្នកឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី ២៧ខែមេសា មកទល់ពេលនេះមានដល់ទៅ៤៧២៤នាក់។ ជាមួយគ្នានេះពលរដ្ឋបានធ្វើតេស្ត ចាប់ពីថ្ងៃទី២៩ខែមេសា ឆ្នាំ ២០២១ មកទល់ពេលនេះមាន ២.៨៣៥.៤១១នាក់។
នៅពេលនេះដែរ វៀតណាមបានពិភាក្សាទិញវ៉ាក់សាំង ២០លានដូស នូវប្រភេទវ៉ាក់សាំង Sputnik V ពីប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០២១។
នៅថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen thanh Long បានពិភាក្សាជាមួយភាគីរុស្ស៊ី ដើម្បីទិញវ៉ាក់សាំង Sputnik ចំនួន២០ លានដូស៕

...

រូបភាព៖ Phạm Thắng

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print