ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការពារព្រំដែនគោកប្រចាំស្រុកសំឡូតបានឃាត់ខ្លួនបុរសម្នាក់និងរឹបអូសវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើ។
ការឃាត់ខ្លួនបុរសនេះធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ទោ កែ រ៉ន មេបញ្ជាការរកងអនុសេនាធំទី៣ ប្រចាំទិស៣៩១ ដែលចុះល្បាតតាមព្រំដែនជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣បានឲ្យដឹងថា ខណ:កម្លាំងចម្រុះចុះ
ល្បាតនៅលើខ្សែបន្ទាត់ព្រំដែន លើផ្លូវកងវិស្វកម្មកំពុងឈូសឆាយធ្វើផ្លូវ ស្រាប់តែប្រទះឃើញមនុស្សមួយក្រុមមានគ្នា១០នាក់កំ
ពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើជាសម្បត្តិរដ្ឋក៏ចូលទៅបង្រ្កាបហើយឃាត់ខ្លួនបានម្នាក់ ឯ៩នាក់ទៀតរត់គេចបាត់អស់ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
រីឯវត្តុតាងរឹបអូសបានរួមមាន
ម៉ូតូចំនួន០៤គ្រឿង មាន
ទី១_ម៉ូតូវ៉េវ ពណ៌ទឹកបុិច ផ្លាកលេខ:បាត់ដំបង 1J:2488
ទី២_ម៉ូតូវីវ៉ា ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1F:0607
ទី៣_ម៉ូតូវីវ៉ា ពណ៌ខ្មៅ ភ្នំពេញ 1V:4692
ទី៤_ម៉ូតូសូនិច ពណ៌ក្រហម គ្មានស្លាកលេខ
_ឈើចំនួន០៥ដុំ ប្រភេទឈើនាងនួនមុខកាត់ 20×20=3សន្លឹក មានប្រវែង2ម៉ែត្រ
10×20=2សន្លឹក មានប្រវែង2ម៉ែត្រចំនុចនិយាមការ TU:(249563-1385341)
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕