ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាសេ១២៥មួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រា ហើយបានដួលបណ្តាអោយបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៤ខែមិនាឆ្នាំ ២០១៦ ត្រង់ចំនុចមុខបូរីិពិភពថ្មី តាមបណ្ដោយផ្លូវ២០១១ ស្ថិតក្មុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ឃាង អាយុ៤៣ឆ្នាំ មុខរបរបេះផ្កាឈូកលក់ ស្នាក់ក្នុងភូមិត្រពាំងចក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាក ហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង 1A-6795ជិះក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿននិងស្រវឹង ។
តាមប្រភព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះ ខាងលើជិះម៉ូតូម្នាក់ក្នុងល្បឿនលឿនហើយស្រវឹងជោគជាំជិះរ៉េតាមផ្លូវខាងលើលុះមកដល់ចំនុចកើតហេតុជនរងគ្រោះបានរ៉េចង្កូតមកខាងឆ្វេងបណ្ដាលអោយដួលធ្លាក់ផ្លូវអូសតាម
គុម្ភព្រៃរហូតជិត១០មែត្រទើបឈប់បណ្ដាលអោយជនរងគ្រោះរងរបួសធ្ងន់សល់ដង្ហើមចង្រិតភ្លាមនោះប្រជាពលរដ្ធនៅកន្លែងកើតហេតុ បានជួយលើកជនរងគ្រោះមកដាក់លើថ្នល់ហើយបន្តិចក្រោយមកដោយសារតែសភាពជនរងគ្រោះធ្ងន់ធ្ងរពេកទើបបណ្ដាលអោយជនរងគ្រោះស្លាប់បាត់ទៅ ។ក្រោយមកក៏មានអ្នកដែលស្គាល់សពខាងលើដែលអោយជនរងគ្រោះស្នាក់នៅ ជាមួយមកដល់កន្លែងកើតហេតុ ហើយបើតាមសម្ដីលោក វឿន កុសល អាយុ២៩ឆ្នាំ មុខរបរជាងសំណង់មានប្រពន្ធឈ្មោះ នូ ស្រីគៀវ អាយុ២៧ឆ្នាំ បានអោយដឹងថាសពជនរងគ្រោះ មិនមែនជាសាច់ញាតិរបស់គាត់ទេ ដោយសារតែគាត់មានចរិកល្អឃើញគាត់នៅម្នាក់ឯងហើយគួរអោយអាណិតទើបអោយស្នាក់នៅជាមួយ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានសុំលុយហើយខ្ចីម៉ូតូរបស់គាត់ជិះទៅផឹកស្រាពេលនោះគាត់បានហាមឃាត់ដែរតែហាមមិនស្ដាប់ទើបគាត់មិននឹកថាមានរឿងដូចនេះកើតឡើងចំពោះជនរងគ្រោះឡើយ ។ក្រោយពេលកើតហតុសពត្រូវបានប្រគល់អោយពីរនាក់ប្ដីប្រពន្ធដែលយកគាត់មករស់នៅជាមួយនោះដើម្បីយកទៅវត្ត កប់ស្រូវ រងចាំការធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ