នាង Angelina Jolie បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយតុលាការកាត់ក្តីឲ្យនាងចាញ់។ នាង Angelina Jolie ប្រកាសថានឹងមិនលើកលែងដល់អតីតស្វាមីនោះឡើយ។
ប៉ុន្មានថ្ងៃមុន ពេលតុលាការកាត់ក្តី លោក Brad Pitt នឹងចែករំលែកពីសិទ្ធិចិញ្ចឹមកូន ។ នៅលើគេហទំព័រ Us Weekly បានផ្សាយថា តារាភាពយន្តដ៏ល្បីល្បាញ Angelina Jolie បង្ហាញការមិនសប្បាយចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ ក្រោយការប្តឹងផ្តល់រយៈពេលជិត៥ឆ្នាំកន្លងមក។
ចៅក្រម John Quderkirk បញ្ជាក់ថា សម្តីសារភាព និងសាក្សី របស់នាង Angelina Jolie បានលើកឡើងគឺខ្វះទំនុកចិត្ត ទើបតុលាការសម្រេចទុកឲ្យលោក Brad Pitt រួមចំណែកនៅក្នុងការចិញ្ចឹមកូន៥នាក់(កូនប្រុស Maddox មានអាយុ១៩ឆ្នាំមិនស្ថិតនៅក្នុងគ្រប់គ្រងឡើយ) ។ ចំណែក លោក Brad Pitt វិញ បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការ។ នៅពេលនេះដែរ នាង Angelina Jolie កំពុងតែត្រៀមជំហានជាបន្តទៀតប្រឆាំងទៅនឹងអតីតស្វាមី ។
ប្រភពព័ត៌មានបានឱ្យដឹងថា នាង Angelina Jolie នឹងមិនលើកលែងឲ្យអតីតស្វាមីនោះឡើយ ដោយនាងបន្តតាមប្តឹងផ្តល់ទាមទារសិទ្ធិចិញ្ចឹមកូនផ្តាច់មុខ ដោយមិនចង់ចែករំលែកការចិញ្ចឹមជាមួយ Brad Pitt ឡើយ៕
ដោយ៖ធីរីណា
រូបភាព៖vietnamnet.vn