រថយន្តទំនេីបឡង់គ្រីស័រ​មួយគ្រឿងត្រូវរថយន្តកូរ៉េបេីកកៀរទាំងកំរោល​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តកូរ៉េមួយគ្រឿងមិនប្រយ័ត្ន ហេីយបើកវ៉ាជែងមិនផុតបានទៅកៀររថយន្តស៊េរីទំនេីបម៉ាកឡង់គ្រីស័រ១គ្រឿងទាំងកំរោលបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ តាមសម្ដីបុរសដែលជាតៃកុងរថយន្តកូរ៉េបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5844 ធ្វើដំណើរចេញមកពីផ្លូវបេតុងឡើងមកតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយប្រើល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រូបគាត់មិនប្រយ័ត្ន ហើយបើកវ៉ាមិនផុតក៏កៀររថយន្តម៉ាក​ឡង់គ្រីស័រ​មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-3389 ដែលកំពុងធ្វើដំណើរស្រប់ទិសគ្នាបណ្តាលឱ្យរថយន្តម៉ាកឡង់គ្រីស័ររងការខូចខាតកាងខាងមុខយ៉ាងដំណំ រីឯរថយន្តកូរ៉េដែលរូបគាត់បើកវិញរងការខូចខាតបន្តិចបន្តួច​ ដោយករណីនេះ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះឡេីយ​ ។

​ ក្រោយពេលកើតហេតុ ម្ចាស់ភាគីរថយន្តទាំងពីរគ្រឿងបានបើករថយន្តមកដាក់កៀនផ្លូវ រួចធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងតៃកុងរថយន្តកូរ៉េជាអ្នកបង្ក បានសម្រេចចិត្តយល់ព្រមយករថយន្តម៉ាកឡង់គ្រីស័ររងគ្រោះ​ទៅជួសជុលឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនិឹងកន្លែង​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print