សេចក្តីជូនដំណឹង​ ស្តីពីការប្រុងប្រយ័ត្នល្បិចបោកបញ្ឆោតតាមអុីនធីណិត​ដោយប្រេីឈ្មោះ​ “​មូលនិធិសុខុមាលភាពកូកា-កូឡា​”​ ព្រមទាំងវិធានការការពារ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នល្បិចបោកបញ្ឆោតតាមអ៊ីនធឺណិត ដោយបើឈោ្មះ មូលនិធិសុខុមាលភាពកូកា-កូឡា” ព្រមទាំងវិធានការការពារ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា, នាពេលថ្មីៗនេះ មានការវាយប្រហារបោកបញ្ឆោតតាមអ៊ីនធឺណិត (Phishing attack) តាមរយៈការផ្ញើ តំណភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម ដោយប្រើឈ្មោះថា “មូលនិធិសុខុមាលភាពកូកា – កូឡា ចុចដើម្បី ចូលរួមក្នុងការស្ទង់មតិមានឱកាសឈ្នះ ២០០.០០០ រៀល”។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាប ជូនសាធារណជនអំពីឧបាយកលបោកបញ្ឆោតនេះ និងវិធានការការពារដូចខាងក្រោម៖
ឧបាយកលបោកបញ្ឆោតជំហានដំបូងនៃល្បិចបោកបញ្ឆោតនេះ គឺជំរុញទាក់ទាញអ្នកឱ្យចុចបើកតំណភ្ជាប់ ដែលចោរព័ត៌មានវិទ្យា បានរៀបចំ ហើយនាំអ្នកទៅកាន់គេហទំព័រក្លែងបន្លំមួយ ដែលមានរូបសញ្ញារបស់ក្រុមហ៊ុនណាមួយ ដោយប្រើសារ បោកប្រាស់ថា “អ្នកពិតជាមានសំណាងណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ការស្ទង់មតិ។ ត្រឹមតែមួយនាទី អ្នកនឹង ទទួលបានរង្វាន់ដ៏អស្ចារ្យ! យើងបានរៀបចំរង្វាន់មួយចំនួនសម្រាប់អ្នកដែលចូលរួមក្នុងការស្ទង់មតិ”។

ជំហានបន្ទាប់ ចោរព័ត៌មានវិទ្យា នឹងតម្រូវឱ្យអ្នកឆ្លើយសំណួរមួយចំនួន និងចែករំលែកបន្តទៅកាន់មិត្តភក្តិ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Messenger) ហើយប្រាប់ថាអ្នកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ដោយគ្រាន់តែ បំពេញព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ អាសយដ្ឋាន ជាដើម។ តាមរយៈព័ត៌មានទាំងនេះ ចោរព័ត៌មានវិទ្យានឹងអាចមានលទ្ធភាពចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់អ្នកបាន។

វិធានការការពារ
– ដើម្បីបង្ការហានិភ័យ អ្នកប្រើប្រាស់ មិនត្រូវចុចលើតំណភ្ជាប់ ដែលមានភ្ជាប់មកតាមសារខ្លីនោះទ
– សូមត្រួតពិនិត្យឈ្មោះគេទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានផ្ទាល់ខ្លួនលើគេហទំព័រ ក្លែងក្លាយ ឬឆ្លើយឆ្លងជាមួយបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួន

– ក្នុងករណីមានការសង្ស័យ សូមទាក់ទងទៅកាន់ក្រុមហ៊ុននោះដោយផ្ទាល
– សូមដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជាន់ (2 Factor Authentications) នៅក្នុងគណនីបណ្តាញសង្គមតាមរយៈវិធីសាស្ត្រក្នុងតំណនេះ https://www.camcert.gov.kh/2factorauthenticationonfacebook – ក្នុងករណីអ្នកដឹងថា ចាញ់បញ្ឆោតចោរព័ត៌មានវិទ្យា សូមផ្លាស់ប្ដូរពាក្យសម្ងាត់របស់ខ្លួនជាបន្ទាន់ ឬ ទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងករណីធ្ងន់ធ្ងរ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcartigov.kh ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអីម៉ែល [email protected] ឬប្ដូរស័ព្ទលេខ ០១៦ ៥៥១៦៧៨។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print