ភ្នំពេញ៖ តារាសម្តែង កញ្ញាម៉ិច ម៉ារីកាបានប្រកាសថ្ងៃនេះថា នាងបានជាយសះស្បើយពីជំងឺកូវីដ១៩ហើយបន្ទាប់ពីសម្រាកព្យាបាលជំងឺផ្លូវដង្ហើមមួយនេះអស់រយៈពេល១០ថ្ងៃនោះ។
គេចាំបានថាតារាសម្តែងក្នុងរឿង”មរណមាតា” រូបនេះត្រូវបានប្រកាសដោយខ្លួនឯងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថានាងរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលការឆ្លងនេះត្រូវបាននាងសង្ស័យថាឆ្លងពីប្អូនស្រីជាអាជីវករផ្សារសំរោងយ៉ោងដែលនាងបានប៉ះពាល់ផ្ទាល់គ្រាជិះរថយន្តរួមគ្នាកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។ ការរកឃើញវិជ្ជមាននេះក៏ក្រោយពីផ្ទុះករណីនៃអាជីវករផ្សារសំរោងយ៉ាងនាស្រុកបាទីខេត្តតាកែវត្រូវបានរកឃើញវិជ្ជមានជំងឺនេះជាបន្តបន្ទាប់។ នាងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសែនសុខជិតផ្សារអ៊ីអន២នោះ។ ការព្យាបាលត្រឹមតែរយៈពេលខ្លីពេលនេះនាងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិឲ្យវិលត្រឡប់មកធ្វើចត្តាឡីស័ក្កិបន្តនៅផ្ទះហើយកាលពីថ្ងៃទី០៣ ខែឧសភានេះ។ នាងថានាងក៏នៅបន្តការ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់ក្នុងតែឯងចំនួន14ថ្ងៃបន្ថែមទៀតដែរ ដើម្បីសុវត្តិភាពទាំងអស់គ្នា។ ជាមួយគ្នានេះនាងខ្ញុំក៏សូមអរគុណថ្នាក់ដឹកនាំនឹងក្រុមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ សម្រាប់ការមើលថែនាងខ្ញុំនឹងបងប្អូនអ្នកជំងឺទាំងអស់ អរគុណសម្រាប់ការលះបង់ដ៏ធំសំរាប់ប្រជាជនខ្មែរ៕