សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងដោយបានឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រីជិត៥០នាក់យកមកអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីជិត៥០នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការបង្ក្រាបនិងឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា យុទ្ធនាការបង្ក្រាបល្បែងសុីសងខាងលើនេះធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជុំវិញស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្រោមកិច្ចសហការរវាងកម្លាំងអន្តរាគមន៍ និងកម្លាំ​ង​ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះបង្ក្រាប ហាមឃាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋជាច្រើនរហូតចំនួន៤៥នាក់ ខណ:ដែលពួកគាត់ឆ្លៀតឱកាសប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង​នៅក្នុងមូលដ្ឋានដោយមិនបានចូលរួមចំណែករក្សាគម្លាត ឬការពារនូវការឆ្លងរាលដាលជំងឺកូវីដ-១៩នោះឡើយ។
លោកវរសេនីយ៍​ទោ​ ទឹម​ វិច្ឆ័យ ​អធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួនអ្នកលេងនៅនឹងទីតាំងប្រព្រឹត្ត រួចប្រើប្រាស់វិធានការអប់រំណែនាំឲ្យឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជាអំពើផ្ទុយនឹងច្បាប់រដ្ឋ ក៏ដូចជាផ្ទុយនឹងវិធានការទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ-១៩របស់រាជរដ្ឋាបាលផងដែរ។

ការចុះអនុវត្តច្បាប់ខាងលើនេះកម្លាំងសមត្ថកិច្ចបានទប់ស្កាត់ និងហាមឃាត់លើគោលដៅចំនួន៨កន្លែងផ្សេងគ្នាសរុបនាំខ្លួនអ្នក​លេង​ចំនួន៤៥នាក់ភាគច្រើនជាស្ត្រី ហើយតម្រូវឲ្យធ្វើកិច្ចសន្យានៅនឹងកន្លែងឲ្យឈប់ប្រមូលផ្តុំជួបជុំគ្នាច្រើន ពិសេសក្នុងដំណាក់កាលប្រទេសកំពុងជួបវិបត្តិនៃការរីករាលដាលនូវជំងឺកូវីដ-១៩ ដោយចាំបាច់ត្រូវចូលរួមអនុវត្តជាមួយវិធានការ ៣ការពារ ៣កុំឲ្យបានម៉ឺងម៉ាត់៕

...


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print