រដ្ឋមន្ដ្រីក្រសួងអប់រំ៖ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឡងបញ្ចប់បឋមសិក្សា និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ បើ​យោង​តាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា​ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា២០២០-២០២១ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។

នៅក្នុង​លិខិតរបស់លោក ហង់ជួន ណារ៉ុន ដែល​ចេញ​នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១​ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផល នៃការប្រឡងនេះ នឹងធ្វើអធិការកិច្ចប្រសិនបើចាំបាច់៕

សូមអានព័ត៍មានលម្អិតនៅក្នុង​លិខិតរបស់រដ្ឋមន្ដ្រីក្រសួងអប់រំ​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print