គង់ចាន់ស្រីមុំស្រក់ទឹកភ្នែកថ្ងៃរៀបការ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង គង់ ចាន់ស្រីមុំ និងគឹម សីហា បានរៀបចំពិធីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពួកគេស្វែងយល់និងរួមរស់ជាមួយគ្នាអស់ជិត១០ឆ្នាំ។ កូនកំឡោះបានធ្វើឲ្យកូនក្រមុំស្រក់ទឹកភ្នែកក្រោយពីបានស្តាប់បទចម្រៀង  «ពេលយើងចាស់ទៅ» ។

មង្គលការដ៏ធំដុំរបស់តារាសម្តែងប្រុសស្រីល្បីបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំជាមួយនឹងវត្តមានភ្ញៀវប្រមាណ៨០០នាក់។ ការតុបតែរៀបចំពិធីមង្គលការទាំងមូលត្រូវបានគេសង្កេតឃើញថា មិនចាញ់មង្គលការកូនប្រុសស្រីអ្នកមានទ្រព្យស្តុកស្តុម្ភនៅកម្ពុជាឡើយ។ មុនពេលបញ្ចប់ការទទួលទានអាហាររបស់ភ្ញៀវនារាត្រីនោះតារាសម្តែងគឹមសីហាបានបង្ហើសំនៀបទចម្រៀងក្រោមចំណងជើងថា «ពេលយើងចាស់ទៅ» ដ៏ផ្អែមល្ហែមជូនដល់ភរិយានិងភ្ញៀវបានទស្សនា។ ជាមួយនឹងសំឡេងហ៊ោទះដៃ បទចម្រៀងនេះបានធ្វើឲ្យគង់ចាន់ស្រីមុំរំភើបចិត្តរហូតស្រក់ទឹកភ្នែក។ អ្នកទាំងពីរបានប្រកាសរួមគ្នានៅចំពោះមុខភ្ញៀវថា នឹងបន្តរក្សារចំណងស្នេហ៍នេះឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូតបើទោះបីជាមានបញ្ហាប្រឈមចំពោះមុខក៏ដោយ។

តារាសម្តែង គង់ចាន់ស្រីមុំបញ្ជាក់ថា ក្នុងមួយជាតិមានមង្គលការតែម្តងដូចនេះនាងនិងស្វាមីមិនខ្លាចនឹងការចំណាយនេះទេហើយវាគឺជាកិត្តិយសរបស់នាងស្វាមីនិងក្រុមគ្រួសារទាំងសងខាងពិសេសនាងចង់បន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់ជីវិតនាងនិងភ្ញៀវដែលមកចូលរួមហើយវាគឺជាស្នេហាពិតមិនមែនជាការសម្តែងនោះទេ។ ដើម្បីបន្តរក្សាចំណងស្នេហ៍នេះកាន់តែរឹងមាំនាងមិនបង្អង់យូនោះទេក្នុងការទទួលយកកំណើតកូនដំបូង។ នាងថាពួកនាងនឹងបង្កើតក្រុមគ្រួសារតូចមួយភ្លាមៗក្រោយរៀបការរួចព្រោះទាំងនាងស្វាមីនិងក្រុមគ្រួសារទាំងសងខាងសុទ្ធតែចង់ឲ្យនាងមានកូនឆាប់ៗដែរ។នាងបន្តថា ទោះបីមមាញឹកនឹងមុខជំនួញនាងនិងគឹមសីហានៅតែសម្រេចចិត្តទទួលយកកំណើតកូនដំបូងដែរ។

ក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរនេះដែរអតីតតារាស្រីសម្រេចចិត្តលែងលះជាមួយស្វាមីគឺអ្នកនាង យ៉ាន លីនដា បានធ្វើវីដេអូផ្ញើជូនពរដល់គូស្វាមីភរិយាពួកគេទាំងពីរគ្រាដែលនាងមិនបានចូលរួមពិធីមង្គលការនេះ។ លើសពីនេះក៏បានរៀបចំកាដូរយ៉ាងពិសេសគឺកន្លែងក្រេបទឹកឃ្មុំរយៈពេល៣យប់៤ថ្ងៃនៅកោះ Maldives ផងដែរដើម្បីឆ្លើយតបតាមការប្រាថ្នាចង់បានពីគូស្នេហ៍អ្នកទាំងពីរដែលតែងនិយាយចង់ស្គាល់ទីនោះ។ ភ្ញៀវដែលចូលរួមទាំងអស់ក៏បានជួនពេរឲ្យពួកគេស្រលាញ់គ្នាយល់ចិត្តគ្នាដល់ចាស់កោងខ្នង៕ វឌ្ឍនា

IMG_0227

IMG_0230

IMG_0255

IMG_0336

IMG_0373

...

IMG_0374

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print