មានប្រជាពលរដ្ឋជាច្រើននាក់មកប្រមូលផ្ដុំគ្នាមុខក្រសួងមហាផ្ទៃទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ មានប្រជាពលរដ្ឋប្រមាណជាង៤០នាក់បាននាំគ្នា មកប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃ ជាមួយនិងដៃ​កាន់បដា សរសេរពាក្យតវ៉ានិងមានរូបភាពជាច្រើន បង្ហាញពីការរុករានទន្ទ្រានរំលោភយកដីពីអាជ្ញាធរកាល​វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ។

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានមកពីភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយ​ចោទប្រកាន់ថាអាជ្ញាធររំលោភយកដីរបស់ពួកគាត់ ទើបសម្រេចមកដាក់ញ្ញត្តិសុំការអន្តរាគមន៍ពីក្រសួង​មហាផ្ទៃ ឲ្យផ្ដល់យុត្តិធម៌។ ពួកគាត់បានមកស្នាក់អាស្រ័យបណ្ដោះអាសន្តនៅវត្តសាមគ្គីរង្សី៕ សុខ ខេមរា

20160314185120

20160314185121

20160314185122

...

20160314185123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print