ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាៈ ទន្ទឹមនិងការសប្បាយចិត្តដែលបានឃើញគ្រួសារ ក្មួយ បួញ សុភក្តិ បានមកនៅផ្ទះថ្មី នៅភូមិអភិវឌ្ឍន៍ តាកែនកោះស្លារខេត្តកំពតនេះ ក៏ខ្ញុំនៅតែនឹកគិតដល់ជនពិការជាច្រើន ដែលគ្មានឱកាសដូចក្មួយ ហើយ កំពុងប្រឈមនិងបញ្ហាជីវិតរាល់ថ្ងៃ។ ផ្ទះថ្មីដែលដែលក្មួយបានទទួលនេះ គឺជាជម្រកដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារក្មួយ និងកូនៗជាទីស្រឡាញ់។ ពីពេលនេះតទៅគឺក្មួយឈប់លំបាកដើរសុំទានគេយកមក បង់ថ្លៃផ្ទះទៀតហើយ ហើយកូនៗក៏អាចមានឱកាសសិក្សារៀនសូត្រនៅទីនេះបានយ៉ាងងាយស្រួលទៀតផង។
សូមជនពិការទូទៅខិតខំតស៊ូមិនត្រូវអស់សង្ឃឹមនិងជីវិតទេ។ ទន្ទឹមនិងនេះ សូមសប្បុរសជននានា ចូលរួមចែករំលែកជួយជនពិការ និងកុមារពិការដែលគ្មានទីពឹង និងគ្មានលទ្ឋភាពជាក់ស្តែង អោយទទួលបាន នូវឱកាសនានាដូចកុមារ និងពលរដ្ឋដទៃៗទៀតក្នុងសង្គម៕ សុខ ខេមរា
...