គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ត្រូវប្រជាពលរដ្ឋប្រទេះឃើញនៅសង្កាត់ក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់ប្រទេះឃើញ គ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ខណៈកំពុងជីកគ្រឹះដើម្បីធ្វើផ្ទះហើយបានរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋានអោយចុះទៅពិនិត្យមើល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង២០នាទីព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦នៅចំណុចអតិតបន្ទាយតាំងក្រសាំង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋសន្និដ្ឋានថា គ្រាប់នេះ គឺB-25 ផលិតនៅប្រទេសអាមេរិច ប្រើសម្រាប់ ទម្លាក់ពីលើយន្តហោះ អំឡុងឆ្នាំ១៩៧០ យន្តហោះទម្លាក់គ្រាប់នេះ ក្នុងសង្រ្គាម យៀកកុង ក្នុងប្រទេសកម្ពុជា ។ តែបើតាមប្រភពពីមន្ត្រីជំនាញខាងCMAC បានប្រាប់ថា គ្រាប់នេះ ជាប្រភេទ គ្រាប់ DK82 មិលីម៉ែត្រ។

ខាងមន្ត្រីCMAC ក៏បានសម្តែងនូវការអគុណ ដល់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញ យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ និងមានការយល់ដឹង ដោយគ្មានការប៉ះពាល់ រួចរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ឬមន្រ្តីអង្គការស៊ីម៉ាក់ (CMAC) ដើម្បីចុះទៅពិនិត្យ និងនាំយកទៅកំទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕ តុង សីហា

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print