ភ្នំពេញ៖ បុគ្គលតុលាការខ្លះមើលឲ្យហើយ កុំគិតថាខ្លួនមានឆន្ទានុសិទ្ធសម្រេចឃុំមនុស្សតាមទំនើងចិត្ត ឬសម្រេចថ្លឹងលុយសំខាន់អោយសោះ អាចគុកនោះកម្មពៀរវេរៀធ្លាក់ដល់ខ្លួនឯងក៏ថាបាន? គ្រប់យ៉ាងចាំតែសម្តេចស្រែកសុំយុត្តិធម៍ទើបអ្នកខ្លាចរអាមែនទេ? ពាក្យថាអយុត្តិធម៍មានមែន មិនមែនទឹកភ្នែកប្រជាពលរដ្ឋខ្លះធ្លាក់មកដោយឯងៗនោះឡើយ។ បុគ្កលតុលាការខ្លះមិនបានសម្រក់ទឹកភ្នែក ពិតជាមិនបានដឹងពីទំហំទុក្ខសោករបស់អ្នកដទៃឋិតក្រោមកណ្តាប់ដៃអស់លោកសម្រេចដាក់គុករីងរៃខ្លោចផ្សារក្នុងកម្រិតណាទេ? អ្នកសប្បាយសម្រេចដាក់គុកមនុស្សតាមអំណាចរបស់ខ្លួន និងទទួលបានសំណូកយកទៅធ្វើអ្នកមាន និងបំពេញមេកើយដែលស្រេកឃ្លានអំពើពុករលួយ ហើយយកលុយបានមកដោយស្រួលទៅផឹកសុីចាយសប្បាយ អោបស្រីបំពេញតណ្ហា លើគំនរទុក្ខជនរងគ្រោះ សួរថាបុគ្គលតុលាការធុនៗហ្នឹងមានសេចក្តីសុខក្នុងអារម្មណ៍ទេ?
គេនិយាយគ្រប់ៗមាត់ទៅហើយថា បុគ្គលតុលាការខ្លះមុននឹងសម្រេចអ្វីមួយមិនឈលើមូលដ្ឋានច្បាប់ទេ គឺសំលឹងជាទម្លាប់ទៅលើ លុយ មនោសញ្ចេតនា ខ្សែទុយោ ខុសឬត្រូវមិនសំខាន់ៗបានប្រយោជន៍ ។ តើបុគ្គលតុលាការខ្លះដែលដើរត្រង់ចំណុចនេះហ៊ានស្បថទេថា អស់លោកមិនបានប្រព្រឹត្ត ? អស់លោកតុលាការខ្លះអ្នកឯងគឺជាមេរោគដ៏រាលដាលបំផុតក្នុងការហែកសន្លឹកឆ្នោត និងការខិតខំរបស់សម្តេចដែលគិតពីប្រជាពលរដ្ឋលោកសឹងរកពេលទទួលទានអាហារ និងដំណេកមិនបាននោះ។ មើលគំរូតុលាការកំពង់ស្ពីជាករណីជាក់ស្តែងស្រាប់ សម្តេចតេជោខកចិត្តនិងអាណិតពន់ពេកលើប្រជាពលរដ្ឋរបស់លោកត្រូវតុលាការដាក់គុកហើយសុខចិត្តអោយកូនប្រុសពីរនាក់ជាទីស្រឡាញ់មកធ្វើការធានាទាំងយប់ នេះបង្ហាញពីទឹកចិត្តថ្នាក់ដឹកនាំគិតគូខ្ពស់ណាស់ដល់ប្រទេសជាតិនិងប្រជាពលរដ្ខ ជាមួយការអភិវឌ្ឍន៍៕ សុខ ខេមរា