ភ្នំពេញ, នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ មានអ្នកជំងឺកូវីដ១៩ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ម៉ោង ១១៖៣០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ មិនទាន់បានទៅយកសំណាកនៅឡើយគិតត្រឹមព្រឹកថ្ងៃទី ៤ ខែមិថុនានេះ។ អ្នកធ្វើការនៅទីតាំងខាងលើនេះ បានចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នា។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕