ប្រធានាធិបតីរុស្ស៊ីប្រកាសថា ១០ថ្ងៃទៀតឧស្ម័នហ្គាសរបស់រុស្ស៊ីនឹងទៅដល់អាល្លឺម៉ង់

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសថាក្នុងរយៈពេល១០ថ្ងៃខាងមុខ ផ្នែកមួយនៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងចាប់ផ្តើមដំណើរការ ហើយរុស្ស៊ីនឹឹងបន្តដំណើរការជាមួយប្រទេសផ្សេងទៀត។
មានប្រសាសន៍នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើឡើងនៅទីក្រង St. Petersburg កាលពីថ្ងៃទី ៤ខែមិថុនា ប្រធានាធិបតីពូទីនបានប្រកាសថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដំណាក់កាលដំបូងទទួលបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធ ការដាក់បំពង់នៅតំបន់សមុទ្របានហើយរួចរាល់។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ការផ្គត់ផ្គង់ឧស្ម័នដំណាក់កាលដំបូងក្នុងគម្រោង Nord Stream 2 នឹឹងចាប់ផ្តើមក្នុងពេល១០ថ្ងៃខាងមុខ។
លោកពូទីនបានបញ្ជាក់ថា យើងត្រូវការពេលវេលាប៉ុន្មានថ្ងៃខាងមុខទៀតដើម្បីតភ្ជាប់ ។ បច្ចុប្បន្នបំពង់បង្ហូរឧស្ម័ន បានដាក់រួចរាល់នៅក្នុងសមុទ្រ ហើយពេលនេះកំពុងភ្ជាប់ខាងរុស្ស៊ី និងខាងអាល្លឺម៉ង់ ពេលតរួចរាល់នឹងចាប់ផ្តើមដំណើរការ ។ សកម្មភាពតភ្ជាប់គឺត្រូវការពេលវេលា១០ថ្ងៃ។
ក្រោយការប្រកាសគម្រោង Nord Stream 2 ជិតបានជោគជ័យ លោកពូទីន បានបញ្ជាក់ថា ទីក្រុងម៉ូស្គូ នឹងអនុវត្តគម្រោងដូចគ្នានេះជាមួយប្រទេសផ្សេងទៀតក្រៅពីប្រទេសអាល្លឺម៉ង់។ លោកពូទីនបន្តទៀតថា គម្រោងខាងលើជាមួយដៃគូជាច្រើននៅអឺរ៉ុប គឺជាកត្តាសំខាន់ធ្វើឲ្យសេដ្ឋកិច្ចដំណើរការល្អឡើងវិញ៕

...

រូបភាព៖ baogiaothong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print