លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ប្រុងប្រយ័ត្នខ្ពស់ពីវីរុសដែលបំម្លែងថ្មីប្រភេទ B.1.617

ចែករំលែក៖

ភ្នំពេញ, បើយោងតាមប្រភពពី TYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានអោយដឹងថា, បន្ទាប់ពីនៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសបឆ្លងថ្មីប្រភេទ B.1.617 ដែលជាបរភទគួរឱ្យព្រួយបារម្ភ។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។ បន្ថែមពីនិងទៀត លោកស្រីក៏បានអោយប្រុងប្រយ័ត្នខ្ពស់ពីវីរុសដែលបំម្លែងថ្មីប្រភេទ B.1.617 ។🦠

សូមបញ្ជាក់ថា: ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស។
សូមរំឭកបន្តិច ! 🔴🔴 មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីកាចសាហាវ ប្រភេទ B.1.617 (India) បានមកដល់កម្ពុជាហើយ! សូមបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឲ្យសោះ!!។
🔴🔴🔴សូមបង្កើនការប្រុងប្រយ័ត្ន!!

កម្ពុជាបានរកឃើញមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទ B.1.617 លើកដំបូងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ ឆ្លងលើពលករខ្មែរចំនួន ៣នាក់ ដែលមកពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាប្រភេទមេរោគគួរឱ្យព្រួយបារម្ភ ។
សូមបញ្ជាក់ថា ពលករខ្មែរទាំង ៣នាក់នេះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅខេត្តឧត្តរមានជ័យមានជ័យចំនួន ១នាក់ និងនៅខេត្តបាត់ដំបង ចំនួន ២នាក់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print