រដ្ឋបាលខេត្តកំពង់ចាម បន្តបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម, នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា, ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះស្រុកជើងព្រៃ ០៨នាក់ ,ស្រុកចំការលើ០១នាក់, ស្រុកស្រីសន្ធរ ០៦នាក់ ,ស្រុកកំពង់សៀម ០៦នាក់

,ស្រុកព្រៃឈរ ០៣នាក់ ស្រុកស្ទឹងត្រង់ ០២នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់
ក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មករ-កម្មការីនីក្នុងស្រុកជើងព្រៃ , ស្រុកព្រៃឈរ , ស្រុកកំពង់សៀម, ស្រុកចំការលើ, ស្រុកស្រីសន្ធរ កម្មករ-កម្មការិនីរោងចក្រ(៧អេនជី) ស្រុកខ្សាច់កណ្តាល និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន៩៨៩នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៩៣នាក់)។ មន្ទីរសុខាភិបាលនៃរដ្ឋបា លខេត្ត បញ្ជូនអ្នកជំងឺទាំង ២៧នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ » និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print