លោក Roger Federer ដែលជាកីឡាករវាយតឺន្នីសលំដាប់ពិភពលោកសញ្ជាតិស្វីសបានឈ្នះក្នុងវគ្គដ៏កម្រមួយជាមួយនឹងការរក្សាកៅអីកាលពីរាត្រីថ្ងៃសុក្រក្នុងការប្រកួតរបស់គាត់នៅព្រឹត្តិការណ៍ French Open ឈានទៅជុំទី៣ ក្នុងវគ្គ៣២នាក់ចុងក្រោយ។
សារព័ត៌មាន AFP បានផ្សាយថា កីឡាករ Federer បានប៉ះកីឡាករ Marin Cilic ជាលើកទី១០ក្នុងចំណោមជំនួបទាំង១១លើក ដោយឈ្នះ ៦-២, ២-៦, ៧-៦ (៧/៤), ៦-២ ។ ម្ចាស់ពានរង្វាន់ Grand Sam ២០សម័យកាលរូបនេះបានឈ្នះកីឡាករក្រូអាស៊ី Marin Cilic នៅក្នុងការប្រកួតនាពេលរសៀលក្នុងទីលានទីក្រុងប៉ារីស ។
Federer ដែលជាបុរសចំណាស់ជាងគេក្នុងការចាប់ឆ្នោតក្នុងវ័យ៣៩ឆ្នាំនោះបានបង្ហាញនូវភាពរីករាយ និងការប្រកួតទៅវគ្គបន្តមុនពេលដែលបានជាសះស្បើយដើម្បីផ្តួលអតីតកីឡាករ Cilic ។ ចំណែក Cilic ដែលជាអតីតម្ចាស់ជើងឯក US Open ក៏ត្រូវបានគេផ្តល់ការព្រមានពេលវេលាផងដែរនៅសិតទី៣ដោយសារការប្រកួតចំណាយពេលវេលាច្រើន។
ការប្រកួតសម្រាប់ព្រឹត្តិការណ៍ French Open ជាលើកទី២ចាប់តាំងពីឆ្នាំ២០១៥មក កីឡាករ Federer នឹងបន្តទៅជួបកីឡាករជម្រើសជាតិអាឡឺម៉ង់ Dominik Koepfer សម្រាប់វគ្គ១៦ក្រុមចុងក្រោយ។
ជាមួយគ្នានេះកីឡាករលំដាប់កំពូល Novak Djokovic បានក៏បានឈានដល់ជុំទី៣ក្នុងរយៈពេល១៦ឆ្នាំជាប់ៗគ្នាផងដែរ។ កីឡាករស៊ែប៊ីវ័យ៣៤ឆ្នាំរូបនេះបានឈ្នះក្នុងលទ្ធផល ៦-៣ ៦-២ ៦-៤ ក្នុងជំនួបអាជីពដំបូងរបស់គាត់ជាមួយកីឡាករអ៊ុយរ៉ាហ្គាយ Pablo Cuevas ។
Djokovic នឹងត្រូវប្រឈមមុខជាមួយកីឡាករ Ricardas Berankis របស់លីទុយអានីដែលជាប់ចំណាត់ថ្នាក់ទី៩៣ពិភពលោកក្នុងវគ្គ៣២នាក់ចុងក្រោយ៕
ដោយ៖ ភារៈ