Messi វិនិយោគលើសណ្ឋាគារប្រណីតមួយនៅប្រទេស Andorra

ចែករំលែក៖

នៅពេលដែលរដូវកាលបាល់ទាត់បានបញ្ចប់កីឡាករ Lionel Messiកំពុងធ្វើកិច្ចព្រមព្រៀងនៅក្នុងពិភពសណ្ឋាគារ ដោយកីឡាកររូបនេះបានវិនិយោគទិញសណ្ឋាគារយ៉ាងប្រណីតមួយនៅប្រទេសអង់ដូរ៉ា Andorra

សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើការជាមួយក្រុមសណ្ឋាគាររបស់គាត់ឈ្មោះ MIM Hotel ដែលគាត់ជាកម្មសិទ្ធិតាំងពីឆ្នាំ២០១៧ដើម្បីកៀរគរទិញសណ្ឋាគារប្រណីតមួយផ្សេងទៀតនៅប្រទេសខាងលើ

សណ្ឋាគារទីរបស់គាត់ឈ្មោះ Casa Canut មានទីតាំងនៅប្រទេសAndorra ស្ថិតនៅតំបន់ Carlemany de Escaldes-Engordany ដ៏ល្បីល្បាញ និងមានបន្ទប់ប្រណីតចំនួន៣១ ។

យោងតាមសារព័ត៌មានប្រទេសនេះបានឲ្យដឹងថា Messi មានបំណងធ្វើឱ្យសណ្ឋាគារនេះក្លាយជាសណ្ឋាគារល្អបំផុតមួយនៅក្នុងប្រទេសជាថ្មីម្តងទៀត បន្ទាប់ពីគ្រឹះស្ថាននេះបានទទួលរងនូវការខាតបង់យ៉ាងច្រើននៅពេលដែលវិស័យទេសចរណ៍ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺកូវី១៩ឆ្លងរាលដាល។

Andorra ត្រូវបានគេជ្រើសរើសមិនត្រឹមតែនៅជិតនឹងទីក្រុងបាសេឡូណាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសតូចមួយនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាជម្រាលស្គីទឹកកកក្នុងអំឡុងពេលរដូវរងាជារៀងរាល់ឆ្នាំផងដែរ ៕

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print