ប៉ុស្តិ៍​នគរបាល​ព្រំដែនចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៦១៥ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៣​នឹងត្រូវសាងសង់ថ្មី​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ប៉ុស្តិ៍​នគរបាល​ព្រំដែនចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៦១៥ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៣​នឹងត្រូវសាងសង់ថ្មី​ ដោយប្រេីថវិកា​ក្រសួង​មហាផ្ទៃ​ និងសប្បុរសជន​ ។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់​ អោយដឹងនៅព្រឹកថ្ងៃ០៥ ខែមិថុនា ២០២១នេះថា​ បន្ទាប់ពីលោក​ និងសហការី បានចុះត្រួតពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៦១៥ ដែលនឹងត្រូវសាងសង់ថ្មី ក្នុងនោះរួមមាន​ ៖​
១- ប៉ុស្តិ៍នគរបាល អន្លង់ជ្រៃ តាមបទដ្ឋាន និងថវិកាក្រសួងមហាផ្ទៃ លើទំហំដី ៨០ x ៩០ ម៉ែត្រ​
២- ស្នាក់ការត្រួតពិនិត្យ ប៉ុស្តិ៍អន្លង់ជ្រៃ ទំហំ ១២x៨ម៉ (ថវិកាសប្បុរសជន)
៣- ប៉ុស្តិ៍នគរបាល ត្រាចខោល តាមបទដ្ឋាន និងថវិកាក្រសួងមហាផ្ទៃ លើទំហំដី ៦៧ x ៨៨ ម៉ែត្រ​ ។

ក្នុង​ឱកាស​នោះ​ លោកឧត្តមសេនីយ៍ស្នងការ បានក្រើនរំលឹក បងប្អូននគរបាលការពារព្រំដែន អោយយកចិត្តទុកដាក់ល្បាតការពារ ខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរក្សាបានអនាម័យ ពិសេសអនុវត្តវិធានការសុខាភិបាល និង ៣កុំ ៣ការពារ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print