ស្រី្តម៉េម៉ាយជរាជួបការលំបាកទទួលអំណោយសម្ភារ សម្រាប់ជួសជុលផ្ទះឡើងវិញ ពីសំណាក់ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត មេបញ្ជាការកងទ័ពជើងគោក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំង ឧត្ដមសេនីយ៍ត្រី​ ជុំ​ សេដ្ឋា​ មេបញ្ជាការរងនាយសេនាធិការ​ កងពល​​ ​ ដឹកនាំកម្លាំងចំនួន ២៥នាក់ រថយន្ដ ៣គ្រឿង សហការជាមួយ​អាជ្ញាធរមូលដ្ឋាន​ រួមមានក្រុមការងារស្រុក ចំនួន​ ១០នាក់ អាជ្ញាធរភូមិ.ឃុំ ចំនួន ៧នាក់​ និងប្រជាការពារភូមិ​ ចំនួន​ ៣នាក់ ចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន​ ១ខ្នង​ ឈ្មោះ​ នួន​ នឿង​ ភេទស្រី​ អាយុ​ ៧០ឆ្នាំ​ (​ស្ត្រីមេម៉ាយ​)​ រស់នៅភូមិជេីងវត្ត ​ឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ប្រេីប្រាស់សង្ក័សី ដែកគោលមួក​ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត​ និងលោកស្រី។

ក្នុងនោះក៏មានការចូលរួមជួយឧបត្ថម្ភពី ឧត្ដមសេនីយ៍​ទោ​ កែវ​ សេងឡាយ​ មេបញ្ជាការ​ បញ្ជាការដ្ឋាន​រថក្រោះ​ អគ្គបញ្ជាការ​ ប្រចាំទិស​យោធភូមិភាគ​ទី៥​ បានចាត់តាំងកម្លាំងចំនួន២នាក់ និងជួយថវិកាចំនួន​ ១៥០,០០០រៀល​ អាជ្ញាធរឃុំ​ ឧបត្ថម្ភ​ ឈេី​ ២០ដេី​ម ដែកគោល២គីឡូក្រាម​ ដែកគោលមួក​ ២គីឡូក្រាម​​​ សរុបថវិកា​ ២២០,០០០រៀល​។

ឧត្តមសេនីយ៍ត្រី ជំុ សេដ្ឋា បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ អង្គភាពកងពលបានចាត់តាំងក្រុមការងារចុះពិនិត្យជាក់ស្តែង និងនាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ចែកជូនជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរងនាយសេនាធិការ សូមអោយពុកម៉ែបងប្អូនបន្តចូលរួមគោរពវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍យើង៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print