តួកគី៖ មនុស្សពីរនាក់ត្រូវបានកាត់ទោសឱ្យជាប់គុក៣៥០០ឆ្នាំពីបទមានចេតនាបំផ្លាញក្លិបបាលទាត់

ចែករំលែក៖

អតីតស្នងការប៉ូលិសតួកគីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២១៧០ឆ្នាំ និងម្នាក់ទៀតជាប់ពន្ធនាគារ១៤០៦ឆ្នាំ ពីបទប៉ុនប៉ងវាយប្រហារក្លិបបាល់ទាត់នៅក្នុងប្រទេសនេះ។ ចាប់ពីឆ្នាំ២០១៦ មន្ត្រីតួកគី បានសើរើឡើងវិញ ករណីក្លិបបាល់ទាត់ CLB Fenerbahce (TP Istanbul) ដែលរងការចោទប្រកាន់ពីបទរៀបចំលទ្ធផលកាលពីឆ្នាំ២០១១។ ក្រុមរដ្ឋអាជ្ញាបានបង្ហាញពីការសង្ស័យមានចេតនាបំផ្លាញក្លិបបាល់ទាត់។

ក្រោយការស្រាវជ្រាវជាថ្មីឡើងវិញ ពាក់ព័ន្ធនឹងករណីស្រាវជ្រាវកាលពីឆ្នាំ២០១១ ទៅលើបុគ្គលមានទំនាក់ទំនងជាមួយមេដឹកនាំ Fethullah Gulen ជាបុគ្គលដែលរដ្ឋាភិបាល Ankara ចោទប្រកាន់ឈរពីក្រោយការធ្វើរដ្ឋប្រហារនៅខែកក្កដាឆ្នាំ ២០១៦ ហើយពេលនេះកំពុងរស់នៅសហរដ្ឋអាមេរិក។
មន្ត្រីតួកគីបានបង្ហាញការមន្ទិលសង្ស័យលើអ្នកដែលគាំទ្រលោក Gulen ថាបានជ្រៀតជ្រែកចូលស្ថាប័នច្បាប់និងប៉ូលិសប្រទេសនេះ ព្រមទាំងមានចេតនាបំផ្លាញក្លិប Fenerbahce ។
នៅថ្ងៃទី ៤ខែមិថុនា តុលាការទីក្រុង អុីស្តង់ប៊ូល បានប្រកាសដាក់ទោសអតីតស្នងការប៉ូលិស លោក Nazmi Ardic ជាប់គុក២១៧០ឆ្នាំ ពីបទក្លែងឯកសារ ប៉ុនប៉ងបំផ្លាញក្លិបកីឡា Fenerbahce និងបុគ្គលម្នាក់ទៀត គឺលោក Hidayet Karaca នាយកមជ្ឈមណ្ឌលព័ត៌មាន Samanyolu ដែលជាស្ថាប័នត្រូវរដ្ឋាភិបាលតួកគីបិទទ្វារ ត្រូវបានកាត់ទោសជាប់ពន្ធនាគារ១៤០៦ឆ្នាំ ពីបទលួចស្តាប់ទូរស័ព្ទនិងបន្លំឯកសារ។ ក្រៅពីនេះមន្ត្រីជនជាប់ចោទ២៥នាក់ផ្សេងទៀត ដែលពាក់ព័ន្ធករណីខាងលើក៏បានជាប់គុកផងដែរ៕

...

រូបភាព៖ ANADOLU

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print