សមត្ថកិច្ច​ ឃាត់ខ្លួនមនុស្ស​ប្រមូលផ្ដុំលេងល្បែងស៉ីសង នៅតំបន់ទំនប់រលក​ ខណៈ​អាជ្ញាធរខេត្តព្រះសីហនុ​ ហាមឃាត់ការជួបជុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច​ខេត្តព្រះសីហនុ​ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ​ បានចាប់ឃាត់ខ្លួនពលរដ្ឋ​ប្រមូលផ្ដុំលេងល្បែងស៉ីសង នៅតំបន់ទំនប់រលក​ ខណៈ​អាជ្ញាធរខេត្តព្រះសីហនុ​ ហាមឃាត់ការជួបជុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

បើ​តាមការបញ្ជាក់ពី​អាជ្ញាធរខេត្តព្រះសីហនុ​ បានឲ្យដឹងថា​ ខណៈ​ដែលអាជ្ញាធរកំពុងអនុវត្ដវិធានការរដ្ឋបាលនេះ មានករណីមនុស្សមួយក្រុមនៅតំបន់ដែលប្រឈម គឺតំបន់ទំនប់រលក បែរជាប្រមូលផ្ដុំគ្នាលេងល្បែងស៉ីសង ដោយគ្មានខ្វាយខ្វល់ជាមួយនឹងវិធានការរដ្ឋបាលទាល់តែសោះ។

ដោយ​ឡែក​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងសមត្ថកិច្ចបានចុះអនុវត្តរឹតបណ្តឹងហាមឃាត់ការជួបជុំ និងមិនពាក់ម៉ាស់ នៅតាមមូលដ្ឋាន។

ក្រោយប្រតិបត្តការ​ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបការជួបជុំលេងល្បែងស៉ីសង់ (បៀ) បានចំនួន៣វង់ ស្ថិតក្នុងតំបន់លឿង (ជាពិសេសក្នុងតំបន់ទំនប់រលក) ដោយពួកគាត់មិនគោរពវិធានសុខាភិបាល ៣ការពារ និង៣កុំ។

បន្ថែមពីនេះ​ លោកជួន ណារិន្ទ​ បន្ដថា អ្នកលេងល្បែងទាំងនោះ ត្រូវបានឃាត់យកមកទីបញ្ជាការស្រាល ដើម្បីអនុវត្តវិធានរដ្ឋបាល និងវិធានសុខាភិបាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print