រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត , រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៥៨នាក់ ស្រី ២២នាក់ ជាករណីឆ្លងក្នុង សហគមន៍ ២០កុម្ភះ ដែលមានរាយនាមដូចខាងក្រោម៖

ករណីខាងលើនេះ ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹង ឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញ មកយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នកទំនាក់ទំនងមកទូរស័ព្ទលេខ៖
• មន្ទីរសុខាភិបាល៖ ០១២ ៨២២ ១៧៩ / ០៧៨ ២៤៨៩៩៨
• មន្ទីរពេទ្យបង្អែកខេត្ត៖ ០៧៧ ៧៣០៨៣៧
• ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច៖ ០៦១ ៨៦៧ ៧៧៦/ ០៩៧ ៥៣៩ ៩៩៤៨ / ០១២ ៧៣៣៤៦៨
• ការិយាល័យស្រុកប្រតិបត្តិឈូក៖ ០១២ ២០០ ៤១២ / ០៩៩ ៧៨៦៥២៧
• ការិយាល័យស្រុកប្រតិបត្តិអង្គរជ័យ៖ ០១២ ៤៨៣ ៣៥៨ / ០៨៨ ២២០១៥៦៧
• ការិយាល័យស្រុកប្រតិបត្តិកំពត៖ ០១២ ២៤០១៧១ / ០១២ ៤៥៦៩៩០។
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print