ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤គ្រួសារ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានទទួលអំណោយសង្គ្រោះបន្ទាប់ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃ ច័ន្ទ ទី ១៤ ខែ មីនា ឆ្នាំ ២០១៦។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទាំង៤គ្រួសារ បានរងគ្រោះបាត់បង់ផ្ទះសម្បែងដោយភ្លើងឆេះកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕ សុខ ខេមរា
...