កីឡាករវាយតឺន្នីសជើងខ្លាំង Rafa Nadal បានឈានដល់វគ្គ១៦នាក់ចុងក្រោយនៃព្រឹត្តិការណ៍ French Open ជាលើកទី១៦កាលពីថ្ងៃសៅរ៍ ដោយការបំបាក់កីឡាករអង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៣ ៦-៣ ៦-៣។
Rafa Nadal ដែលបានឈ្នះពានរង្វាន់ទី១៣របស់គេនៅ Roland Garrosកាលពីឆ្នាំមុនបានបន្តការប្រកួតឈ្នះ Grand Slam ដែលមិនគួរឱ្យជឿបានឈ្នះជាប់ៗគ្នា។ ចុងក្រោយគាត់បានទម្លាក់កីឡាករ Dominic Thiem ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៩ ។
កីឡាករ Norrie ដែលមានវ័យ៤៥ឆ្នាំបានប្រកួតយ៉ាងស្វិតស្វាញជាមួយនឹងសិតទី៣ដែលបានបំបាក់ Nadal ចំនួនពីរដងក្នុងសិតទី២។ ប៉ុន្តែនៅតែមិនអាចយកឈ្នះ Nadal បានដោយបានធ្លាក់ក្នុងជុំទី៣នេះតែម្តង។
ជ័យជម្នះនេះធ្វើឲ្យ Nadal បានឈានចូលជុំទី៤ដែលជាកន្លែងរូបគាត់នឹងប្រកួតជាមួយកីឡាករ Jannik Sinner របស់អុីតាលីសម្រាប់វគ្គមួយភាគបួនផ្តាច់ព្រ័ត្របន្តទៀត ៕ដោយ៖ភារៈ
...