អាជ្ញាធរខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្នសិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣ នាក់ ដែលមកពីខេត្តកំពង់ធំ !

ចែករំលែក៖

ខេត្ដព្រះវិហារ, នៅព្រឹកថ្ងៃអាទិត្យ ទី​០៦ ខែមិថុនា​ ឆ្នាំ២០២១នេះ ពោលគឺក្រោយពេលរកឃើញវិជ្ជមានកូវី១៩ចំនួន៣ នាក់ ដែលមកពីខេត្តកំពង់ធំ រដ្ឋបាល​ស្រុករវៀង ខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិនមានដូចជា៖ ផ្សារស្រុករវៀង ផ្ទះសំណាក់តោពី​រ​ អាហារដ្ឋានទល់មុខតោពីរ​ និងកន្លែង Wing វេរលុយទល់មុខទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុក​ ដោយសារអ្នកមានវិជ្ជាកូវីដ-១៩​ បានចូលទីតាំងទាំងនោះ​ ស្ថិតនៅ​ស្រុករវៀង​ ខេត្ត​ព្រះវិហារ​។

សូមបញ្ជាក់ថា,រដ្ឋបាលខេត្តព្រះវិហារ សេចក្តីប្រកាសព័ត៌មានស្តីពីរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៣នាក់ ធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត និងបានយកសំណាកឃើញវិជ្ជមានកាលពីយប់ថ្ងៃទី០៥ ខែមិថុនា​ឆ្នាំ២០២១ វេលាម៉ោង ៩.១៥នាទី។
ពួកគាត់ទាំងបីនាក់ ធ្វើដំណើរតាមរថយន្ត ជាមួយអ្នកបីអ្នកទៀតលុះដល់ភូមិសាស្រ្តស្រុករវៀង​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ១៩ចំនួន៣នាក់។

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា, រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន០៣នាក់ និងអ្នកប៉ៈពាល់ផ្ទាល់ចំនូន០៣នាក់ដែលមានឈ្មោះដូចខាងក្រោម:

ក/. អ្នកវិជ្ជមានកូវីដ១៩

១/. ខាត់ សុភត ភេទស្រី អាយុ៥៦ ឆ្នាំ
២./ គុន ស្រីរិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ
៣./ កុមារី ខុន ស្រីខួច អាយុ៤ឆ្នាំ
ខ./ អ្នកប៉ៈពាល់ផ្ទាល់
១./ តាប់ សុខឿន ភេទប្រុស អាយុ៣៧ ឆ្នាំ
២./ តាប់ ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ
៣./ តាប់ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ។ អ្នកទាំង៦រូបនេះ មានទីលំនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រដ្ឋបាលខេត្តព្រះវិហារសូមបញ្ជាក់ថា​,ពួកគាត់ទាំងបីនាក់ ធ្វើដំណើរតាមរថយន្ត ជាមួយអ្នកបីអ្នកទៀតលុះដល់ភូមិសាស្រ្តស្រុករវៀង​ មានគ្រោះថ្នាក់ចរាចរណ៍​ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ១៩ចំនួន៣នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print