ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ដើម្បីជំរុញការចាក់វាំកំសាំងឱ្យបានលឿន និងឆាប់រហ័ស សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វាំកំលាំង” ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពស៊ាំសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ចំពោះបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក-កណ្ដាស់ ផ្តាសាយ ពិបាក ដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ជាមុនសិន ចៀសវាងប៉ះពាល់ ដល់ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋដទៃ និងដំណើរការនៃការចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឌ ទាំងអស់ ដែលត្រូវទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរបជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣. ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិត ផ្ទាល់ខ្លួន ក្នុងឆន្ទៈ រួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗនាពេលខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌខាងលើ មេត្តាជ្រាបជាព័ត៌មាន និងចូលរូមសហការអនុវត្ត ការងារនេះ ឱ្យមានប្រសិទ្ធភាព និងលទ្ធផលល្អ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print